Atletico Madrid កាន់តែមានការព្រួយបារម្មណ៍ចំពោះស្ថានភាពរបស់ Joao Felix នៅ Chelsea ហើយគិតថាក្លឹបនៅ Premier League នឹងមិនអាចបន្តកិច្ចសន្យាខ្ចីជើងលើកីឡាកររូបនេះ ព្រោះវត្តមានរបស់គាត់ហាក់មិនសូវមានភាពល្អប្រសើរនោះទេជាមួយក្លឹបតោខៀវ។
Joao Felix បានចូលលេងអោយ Chelsea មិនទាន់បានមួយម៉ោងផង សម្រាប់តែត្រូវបានបណ្ដេញចេញ ។ ពីរប្រកួតចុងក្រោយរបស់តោខៀវ គាត់បានស្ថិតក្នុងកៅអីបម្រុង ហើយត្រូវបានប្ដូរចូលក្នុងតង់ទីពីរកំឡុងការប្រកួតចាញ់ Brighton 2-1 កាលពីថ្ងៃសៅរ៍មុន និងចាញ់ Real Madrid 2-0 ក្នុងការប្រកួត Champions League កាលពីល្ងាចថ្ងៃអង្គារ៍។
នេះគឺជាអ្វីដែលលោក Diego Simeone បានគិតអំពីកីឡាកររូបនេះ ព្រោះកីឡាករសញ្ជាតិ ព័រទុយហ្កាល់ មិនបានស្ថិតក្នុងគំរោងរបស់លោកនោះទេ ហេតុនេះទោះយ៉ាងណាក៏ដោយ Felix នឹងត្រូវលក់ ហើយនាំយកកីឡាករដែលសាកសមសម្រាប់ប្រព័ន្ធលេងថ្មី។
គួររំលឹកឡើងវិញ Newcastle United ក៏ជាជម្រើសមួយផ្សេងទៀតសម្រាប់ Felix ខណៈដែលពួកគេបានដាក់ការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ មុនពេលគាត់ផ្លាស់មក Chelsea ៕