តាមពិត Gundogan ចង់ដឹងរឿងនេះសោះ មុនសម្រេចចិត្តផ្ទេរទៅកាន់ Barcelona

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា Toni Juanmarti បានអោយដឹងថាក្លឹប Barcelona ពិតជាមានទំនុកចិត្តក្នុងការចុះហត្ថលេខាយកតារាឆ្នើម llkay Gundogan របស់ក្លឹប Man City។ ក្លឹបនៅអេស្ប៉ាញមួយនេះនឹងផ្តល់កុងត្រារយៈពេល ២ឆ្នាំសម្រាប់គាត់ ក្នុងនោះក៏មានជម្រើសក្នុងការបន្តកុងត្រាបន្ថែមទៀតដែរ។

សម្រាប់ចិត្តរបស់ខ្សែបម្រើ Man City រូបនេះ គឺគាត់ចង់ផ្ទេរទៅលេងនៅ Barca ទៅហើយ ប៉ុន្តែគាត់ចង់បញ្ជាក់អោយច្បាស់ថាការចុះឈ្មោះរបស់គាត់ដើម្បីលេងនៅអេស្ប៉ាញគឺអាចធ្វើទៅបាន ឫក៏អត់សិន។​

ដោយឡែកអ្នកចាត់ការក្រុមលោក Xavi Hernandez បានបង្ហាញនៅការគោរពយ៉ាងខ្លាំងចំពោះខ្សែបម្រើរូបនេះ ហើយមើលឃើញថាគាត់គឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ក្លឹបនៅរដូវកាលក្រោយ៕