Erik ten Hag ពោលពាក្យយ៉ាងនេះ ក្រោយធ្លាក់ចេញពីពាន Europa League

0

បរទេស៖ ក្រោយប្រកួតចាញ់ Sevilla ក្រៅដី ក្នុងលទ្ធផល ៣ទល់នឹង០ ធ្វើអោយក្លឹបបិសាចក្រហមអស់ឪកាសក្នុងការបន្តទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Europa League។

ក្នុងនោះលោក Erik ten Hag បានប្រាប់ BT Sport ថា “វាច្បាស់ណាស់ នៅពេលដែលអ្នកបង្កើតនៅកំហុស គឺវាពិបាកក្នុងការលេងឈ្នះការប្រកួត។ យប់មិញនេះ ពួកយើងមិនទាន់ត្រៀមខ្លួនរួចសម្រាប់ការប្រកួត ហើយដែលវាមិនអាចកើតឡើង។ នេះ គឺជាឪកាសមួយ ដើម្បីឈ្នះនៅអ្វីម្យ៉ាង ប៉ុន្តែពួកយើងបានប្រលែងវាចោល។ ពួកយើងគួរតែស្តីបន្ទោសអោយខ្លួនឯង។ វា គឺបញ្ហា ហើយពួកយើងមិនអាចរត់គេចពីវាបាននោះទេ។ នៅថ្ងៃអាទិត្យខាងមុខ ពួកយើងត្រូវឈានមួយជំហ៊ានទៀត ហើយត្រូវបង្ហាញនៅចរិត និងបុគ្គលិកលក្ខណៈអោយកាន់តែច្រើន”។

គួរបញ្ជាក់ថា បញ្ហារបួសរបស់ Varane និង Martinez បានធ្វើអោយតំបន់ការពាររបស់ United ជួបនៅបញ្ហា ខណៈការជំនួសមកវិញដោយ Harry Maguire និង Vitoc Lindelof ដែលពួកគេមិនមានពេលវេលាលេងច្រើនក្រោមការដឹកនាំរបស់បុរសសញ្ជាតិហូឡង់រូបនេះ។ ខណៈពេល Bruno Fernandes ក៏ត្រូវអវត្តមាន ដោយសារតែទទួលបានកាត់លឿង កាលពីប្រកួតជើងទីមួយ៕

ប្រភព៖ GOAL