ដំណឹងល្អ!! កីឡាករសំខាន់របស់បិសាចក្រហម ៤នាក់នេះ អាចមកជួយក្រុមពេលជួប Sevilla យប់នេះបាន

0

បរទេស៖ យប់នេះ គឺជាការប្រកួតជើងទី២ ក្នុងពានរង្វាន់ Europa League រវាងក្រុម Manchester United និង Sevilla ហើយក៏ជាការប្រកួតកាត់សេចក្តីដើម្បីស្វែងរកក្រុមឡើងទៅលេងវគ្គបន្តផងដែរ។ ក្នុងនោះបើយោងតាមគេហទំព័រ premierinjuries.com បានអោយដឹងថាក្លឹបបិសាចក្រហមមានកីឡាកររងរបួសដល់ទៅ ៧នាក់។ ក្នុងនោះរួមមាន៖

១. Lisandro Martinez រងរបួសកជើង
២. Donny van de Beek រងរបួសជង្គង់
៣. Raphael Varane រងរបួសកជើង
៤. Scott McTominay
៥. Thomas Heaton របួសកជើង
៦. Phil Jones របួសជង្គង់
៧. Alejandro Garnacho Ferreyra របួសកជើង

ក្នុងនោះសម្រាប់កីឡាករ ៤រូបដែលមាន Luke Shaw, Marcus Rashford, Tyrell Malacia និង Marcel Sabitzer នឹងវិលត្រលប់មកជួយក្រុមវិញ បន្ទាប់ពីជួបបញ្ហារបួសនាសប្តាហ៏កន្លងមក៕