បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថា Barcelona បានផ្តល់នៅសំណើរកុងត្រា ២ឆ្នាំសម្រាប់កីឡាករ Messi នៅក្នុងដំណើរកាលក្នុងការនាំយករូបគាត់ត្រលប់មកកាន់ទឹកដី Barcelonaវិញ។ ចំពោះកុងត្រាចុងក្រោយបំផុតរបស់ Messi ជាមួយក្លឹប Barcelona គឺមានតម្លៃប្រមាណ ១០០លានអឺរ៉ូក្នុងមួយឆ្នាំ។
ទោះបីយ៉ាងណាក៏ដោយ ខណៈពេលក្លឹបកំពុងមានបញ្ហាហិរញ្ញវត្ថុ គឺក្លឹបមិនអាចផ្តល់អោយនៅប្រាក់ឈ្នួលដល់ខ្ពស់បាននោះទេ។ ដោយក្លឹបអាចផ្តល់ជូននៅកុងត្រាដែលមានប្រាក់ឈ្នួលប្រមាណត្រឹម ២៥លានអឺរ៉ូក្នុងមួយឆ្នាំប៉ុណ្ណោះ។
គួរបញ្ជាក់ថាក្លឹប Barca សង្ឃឹមកុងត្រាមួយនេះ អាចនឹងនាំយកកីឡាករ Messi មកកាន់អេស្ប៉ាញរហូតដល់ឆ្នាំ២០២៥។ បើទោះបីជាយ៉ាងណា នៅក្នុងកុងត្រានោះក៏មានលក្ខខណ្ឌអនុញ្ញាតអោយ Messi ចាកចេញនៅឆ្នាំ២០២៤បាន ប្រសិនជាគាត់ចង់ចាកចេញ៕