Borussia Dortmund ប្រឈម​នឹង​បាត់បង់​កីឡាករ​រហូត​ដល់​ទៅ ១៣​នាក់

0

ក្លឹ​ប Borussia Dortmund បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​កាលពី​រដូវ​កាល​មុន ហើយ​មិន​ទទួល​បាន​ពាន​សូ​ម្បី​តែ​មួយ​សម្រាប់​ក្លឹ​ប ដែល​នាំ​អោយ​ក្លឹ​ប​ជួប​វិបត្តិ​ហិរញ្ញវត្ថុ តម្រូវ​អោយ​លក់​កីឡាករ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

បន្ទាប់​ពី​ការ​ចាប់ផ្តើម​រដូវ​កាល 2023 អ្វី​គ្រប់យ៉ាង​បាន​ធ្លាក់​ចុះ​សម្រាប់ Borussia Dortmund ។ ក្រុម​របស់​អា​ល្លឺ​ម៉​ង់​មួយ​នេះ ត្រូវ​បាន​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Champions League ក្រោម​ថ្វី​ជើង​ក្រុម Chelsea ដែល​មាន​កម្រិត​លេង​មិនសូវ​ល្អ​សម្រាប់​រដូវ​កាល​នេះ​។ ពោល​គឺ Dortmund បាន​បង្ហាញ​នូវ​កង្វះ​ភាព​ស៊ីសង្វាក់​គ្នា និង​បង្ហាញ​សមត្ថភាព​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​ធំ​ៗ​។

ឥឡូវនេះ​សូម​ក្រឡេក​មើល​កីឡាករ​មួយ​ចំនួន​ដែល​អាច​ចាក​ចេញពី Borussia Dortmund នៅ​រដូវក្តៅ​នេះ​ក្នុង​នោះ​រួម​មាន​កីឡាករ​៖ Luca Unbehaun, Mats Hummels, Thomas Meunier, Felix Passlack, Mateu Morey, Raphael Guerreiro, Nico Schulz, Mahmoud Dahoud, Jude Bellingham, Marco Reus, Gio Reyna, Donyell Malen, Anthony Modeste៕