កីឡាករសញ្ជាតិប្រេស៊ីលកីឡាករ Rodrygo បានបង្ហាញទម្រង់លេងមិនគួរឱ្យជឿក្នុងការប្រកួតជើងទី 2 នៃក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Chelsea ខណៈដែលគាត់បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី ១នៅនាទី ៥៨ ជួយក្រុម Real Madrid នាំមុខក្រុម Chelsea ។ គាត់បានធ្វើអោយមានភាពភ្ញាក់ផ្អើលពេញកីឡាដ្ឋាន Stamford Bridge ដោយយកការអបអរចម្លងតាម Ronaldo គាត់បានរត់ឆ្ពោះទៅកាន់ជ្រុងម្ខាងហើយស្រែក ‘Siuu’ ។
បន្ទាប់ពីការប្រកួតចប់ Rodrygo បានពន្យល់ថាគាត់មិនអាចធ្វើការអបអរបានដូចរាល់ដង ដោយសារតែការឈឺចាប់នៅជង្គង់របស់គាត់ហើយហេតុដូច្នេះហើយបានធ្វើការអបអរបែបនេះ ជាការគោរពចំពោះ “idol” របស់គាត់។
គាត់បាននិយាយថា «នៅពេលដែលខ្ញុំស៊ុតបញ្ចូលទី ប្រតិកម្មភ្លាមៗរបស់ខ្ញុំគឺគិតអំពីការធ្វើស្លាយជង្គង់ទៅលើទីលាន ប៉ុន្តែខ្ញុំឈឺជង្គង់»៕