យោងតាមសេចក្ដីរាយការណ៍របស់លោក Fabrio Romano បានអោយដឹងថា បន្ទាប់ពីបានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រុម AC Milan បានរៀបចំប្រកាសពីការបន្តកិច្ចសន្យារបស់ Olivier Giroud ។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងថ្មីដែលបានចរចាគ្នាកាលពីសប្តាហ៍មុន ត្រូវបានសម្រេចចុះហត្ថលេខារួចហើយ វាមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2024៕