បរទេស៖ កាលពី ១៧ឆ្នាំមុន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ២០០៦ ដែលមានរឿងមួយបានកើតឡើង ធ្វើអោយវាក្លាយជាប្រវត្តិសាស្ត្រមួយក្នុងវិស័យបាល់ទាត់ផងនោះ គឺខ្សែការពារ Materazzi ត្រូវបានកីឡាករ Zidane យកក្បាលទៅជល់។ សកម្មភាពនេះ បានធ្វើអោយ Zidane ទទួលបានកាត់ក្រហម ហើយបានត្រឹមអង្គុយមើលក្រុមជម្រើសជាតិបារាំងប្រកួតចាញ់ក្រុមអ៊ីតាលី។
ហើយនៅពេលនេះកីឡាករ Materazzi បាននិយាយអំពីមូលហេតុដែលធ្វើអោយ Zidane យកក្បាលជល់គាត់ប្រាប់ទៅកាន់ Italian Football TV ថា “អ្នកស្គាល់ NBA ឫទេ? ការនិយាយអត់ប្រយោជន៍? ការនិយាយអត់ប្រយោជន៍របស់ខ្ញុំគឺមិនមានអ្វីទាំងអស់។ Zidane បានផ្តល់នៅសំណើរដោយជូនអាចរបស់គាត់មកខ្ញុំនៅពេលបញ្ចប់ការប្រកួត។ ហើយខ្ញុំបានឆ្លើយត្រលប់ទៅវិញថា មិនយកទេ ខ្ញុំចង់បានបងប្អូនស្រីរបស់អ្នក”៕