Real Madrid ហ៊ានចំណាយលុយ ៥០លានអឺរ៉ូសម្រាប់កីឡាកររូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid ហ៊ានចំណាយលុយ ៥០លានអឺរ៉ូ សម្រាប់ទិញយកកីឡាករ Samuel Chukwueze របស់ក្លឹប Villarreal នៅរដូវក្តៅខាងមុខ។

តាមរបាយការណ៍ដដែរ បានអោយដឹងថាក្លឹប Real Madrid បានចាប់អារម្មណ៍លើកីឡាកររូបនេះជាថ្មីម្តងទៀត ក្រោយរូបគាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅពេលដែលក្លឹប Villarreal ជួបជាមួយនឹង Real Madrid ក្នុងក្របខណ្ឌ La Liga។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹបជាច្រើនទៀតនៅអង់គ្លេសដើម្បីទិញកីឡាកររូបនេះ៕