បរទេស៖ ក្លឹប Liverpool ត្រូវបានមានព័ត៌មានចចាមអារាមជាមយយនឹងក្លឹបខ្សែបម្រើជាច្រើន ហើយក្នុងនោះក៏មានម្នាក់ជាខ្សែបម្រើរបស់ក្លឹប Inter Milan។ បើយោងតាមការចេញផ្សាយរបស់ CalcioMercatoWeb បានអោយដឹងថាក្លឹប Inter Milan បានធ្វើការព្រមានពីការចាកចេញរបស់កីឡាករ Nicolo Barelle ចេញពីទឹកដី San Siro។
កីឡាករ Barella នៅតែបន្តជាកីឡាករដែលល្អនៅ Serie A ហើយក៏មានបទពិសោធន៍នៅតំបន់បម្រើយ៉ាងល្អផងដែរ ប៉ុន្តែក្លឹប Inter Milan កំពុងតាមមើលអំពីអត្តចរិករបស់គាត់ ដែលវាជាកត្តាសំខាន់ធ្វើអោយក្លឹបមួយនេះចង់លក់គាត់ចេញ។
ក្លឹបនៅអង់គ្លេសដូចជា Liverpool បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពរបស់គាត់នៅក្លឹប Inter Milan ដោយតម្លៃផ្ទេររបស់គាត់ទាបបំផុតគឺ ៥០លានអឺរ៉ូ៕