បរទេស៖ ក្លឹប Barcelona អាចនឹងត្រូវជួបបញ្ហាដោយសារតែរឿងហិរញ្ញវត្ថុ ហើយដែលអាចបង្ខំអោយក្លឹបត្រូវលក់កីឡាករមួយចំនួន។ នៅប៉ុន្មានថ្ងៃកន្លងមកនេះ Ansu Fati, Ferran Torres និង Raphinha គឺជាឈ្មោះកីឡាករ ដែលអាចនឹងត្រូវចាកចេញពី Camp Nou។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Javi Miguel of AS បានអោយដឹងថាកីឡាករ Raphinha មិនមែនសម្រាប់លក់នៅរដូវក្តៅនេះទេ៕