ក្លឹបធំ ៣ កំពុងប្រជែងគ្នាយកខ្សែបម្រើ Alexis Mac Allister របស់ Brighton

0

បរទេស៖ ខ្សែបម្រើ Alexis Mac Allister របស់ក្លឹប Brighton & Hove Albion កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបអ្នកមាននៅតំបន់អឺរ៉ុបជាច្រើន។ ក្នុងនោះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Cesar Luis Merlo បានអោយដឹងថា ក្លឹប Liverpool បានបង្ហាញនៅការចាប់អារម្មណ៍ក្នុងការចុះកុងត្រាយករូបគាត់។

បើតាមពាក្យចចាមអារាមបានអោយដឹងថាក្លឹប Brighton នឹងអាចទទួលយកនៅសំណើរសុំទិញក្នុងតម្លៃប្រមាន ៧០លានផោន។ ក្នុងនោះ ក្លឹប Liverpool ត្រូវប្រឈមមុខនឹងគូរប្រកួតប្រជែងដូចជា Arsenal និង Manchester United៕