បរទេស៖ គ្រូបង្វឹក និងកីឡាករឆ្នើមៗ ត្រូវបានស្នើសុំអោយចូលរួមគ្នាដើម្បីដោះស្រាយនៅបញ្ហាទាក់ទងនឹងច្បាប់នៃការប្រកួត, អាជ្ញាកណ្តាល និងប្រតិទិនការប្រកួត។ ក្រុមប្រឹក្សាផ្តល់យោបល់បាល់ទាត់ UEFA ត្រូវបានទទួលស្គាល់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុបកាលពីដើមសប្តាហ៍កន្លងមកនេះ ដោយអតីតកីឡាករក្រូអាត និងតារាបាល់ទាត់ AC Milan គឺកីឡាករ Zvonimir Boban នឹងធ្វើជាប្រធាន។
មកដល់ពេលនេះ សមាជិកមួយចំនួនបានយល់ព្រមចូលរួមរួចមកហើយ ដែលមាន Carlo Ancelotti, Paolo Maldini, Fabio Capello, Javier Zanetti, Luis Figo, Philipp Lahm, Ronald Koeman, Michael Laudrup, Rafa Benitez, Roberto Martinez, Predrag Mijatovic, Jurgen Klinsmann, Rudi Voller, Petr Cech, Juan Mata និង Robbie Keane។ ក្នុងនោះ Patrick Vieira និង Didier Drogba ក៏ទទួលបានការអញ្ជើញអោយចូលរួមផងដែរ។
ហើយបើយោងតាមការចញផ្សាយរបស់ The Times បានអោយដឹងថាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Southgate ក៏អាចនឹងចូលរួម ស្របពេលដែលលោក Mourinho ក៏ដូចគ្នា។ លើពីនេះម្ចាស់ជើងឯងបាល់ទាត់ពិភពលោក ១៩៩៨ និងជាវីរៈបុរសរបស់ក្លឹប Madrid គឺលោក Zidane និងអតីតខ្សែការពារក្លឹប Manchester United គឺ Ferdinand ក៏អាចនឹងចូលរួមផងដែរ។ ក្រុមប្រឹក្សាភិបាលថ្មីនឹងជួបគ្នាជាលើកដំបូងនៅថ្ងៃទី ២៤ ខែមេសា៕