Man Utd កំពុងពិចារណាលើរឿងមួយនេះ មុននឹងសម្រេចចិត្តទិញ Kim Min-jae

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United នៅតែចង់បានខ្សែការពារកណ្តាល Kim Min-jae ហើយកំពុងតែពិចារណាទៅលើតម្លៃផ្តាច់កុងត្រាប្រមាណ ៤៥លានអឺរ៉ូ របស់ខ្សែការពារកូរ៉េខាងត្បូងរូបនេះ។

ក្នុងនោះក្លឹប Liverpool និង Spurs ក៏កំពុងតាមប្រជែងយកខ្សែការពាររូបនេះដូចគ្នា ខណៈពេលគាត់អាចនឹងមកចូលរួមជាមួយក្លឹបនៅអង់គ្លេសខ្ពស់៕