កំពង់ស្ពឺ៖ ថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ មានឈ្មោះ ណែត និត ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិសក់វែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មុខរបរ កម្មករលើកស្រាបៀហ្គេតស្បឺតនិងឈ្មោះ វិន វុត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរាល់ មុខរបរកម្មកររោងចក្រស្ករស។
កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមC125 ស៊េរី២០១៣ ឡើងស៊េរី ២០២១គ្មានស្លាកលេខ គ្មានកញ្ចក់ និងកាំបិតផ្គាក់ ១ដើម។ ជនសង្ស័យទាំងពីនាក់ប្រាប់ថាក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ ប៉េវ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រួចមិនបានសំរេចបានជិះគេចខ្លួនមកសម្ងំដេកនៅផ្ទះសំណាក់ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាល កំពុងកសាងសាណុំរឿង ចាត់ការតាមនីតិវិធីបន្ដ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ