យោងតាម Fichajes ក្លឹប Barcelona បានកំណត់គោលដៅជាអាទិភាពរបស់ពួកគេ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Luis Díaz របស់ Liverpool នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅ ដើម្បីគាំទ្រកីឡាករ Robert Lewandowski និង Ousmane Dembélé។
របាយការណ៍ដដែលបានបញ្ជាក់ ថាខ្សែប្រយុទ្ធស្លាបសញ្ជាតិកូឡុំប៊ី ត្រូវបានគ្រូបង្វឹក Barcelona កោតសរសើរយ៉ាងខ្លាំង ហើយត្រូវបានគេមើលឃើញថា ស័ក្តិសមបំផុតសម្រាប់យុទ្ធសាស្ត្ររបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ការចុះហត្ថលេខាលើគាត់នឹងមានភាពលំបាកដោយសារតែកិច្ចសន្យារបស់គាត់ជាមួយ Liverpool ដំណើរការរហូតដល់ឆ្នាំ 2027 ៕