Messi ទទួល​រង​ការ​សើចចំអក​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ

0

ម្ចាស់​ពាន Ballon d’Or ៧​សម័យ​រូប​នេះ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​នៅ Parc des Princes ក្រោយ​ការ​ប្រកួត​ចាញ់​ក្រុម Lyon ក្នុង​លទ្ធផល​1-0 កាលពី​ថ្ងៃអាទិត្យ​។

Thierry Henry គឺជា​អតីត​មិត្ត​រួម​ក្រុម​របស់ Messi ចន្លោះ​ឆ្នាំ 2007 និង 2010 បាន​ប្រាប់ Amazon Prime ថា​៖ «​វា​ពិតជា​គួរ​ឱ្យ​អាម៉ាស់​ខ្លាំង​ណាស់​។ ខ្ញុំ​ចង់​ឃើញ​គាត់​បញ្ចប់​អាជីព​របស់​គាត់​នៅ Barcelona ។ បន្ទាប់​ពី​គាត់​បាន​ចាក​ចេញពី Barcelona អ្វី​ៗ​គ្រប់យ៉ាង​ដែល​គាត់​បាន​ធ្វើ​… ខ្ញុំ​ពិតជា​មិន​ចូល​ចិត្ត​ទេ​»​។

«​ខ្ញុំ​មិនដឹង​ថា គាត់​នឹង​សម្រេចចិត្ត​បែប​ណា​នោះ​ទេ​។ សម្រាប់​ការ​ស្រលាញ់​កីឡាបាល់ទាត់​ពិត គាត់​គួរតែ​ត្រឡប់​ទៅ Barcelona វិញ​»៕