មិនមែនម្នាក់ ឫ២នាក់!! ប៉ុន្តែ Chelsea អាចនឹងលក់កីឡាករដល់ទៅ ១៣នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាក្លឹបតោខៀវកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុ ហើយវាអាចធ្វើអោយក្លឹបមួយនេះត្រូវលក់ចេញកីឡាករមួយចំនួននៅទីផ្សារដោះដូរលើកក្រោយ។

កាលពីដើមសប្តាហ៍កន្លងទៅក្លឹបបានបញ្ជាក់ថាខ្លួនបានខាតបង់ប្រាក់ប្រមាណ ១២១លានផោន (១៤៩លានដុល្លារ) នៅចន្លោះឆ្នាំ ២០២១-២០២២។ កត្តានេះធ្វើអោយម្ចាស់ក្លឹបបច្ចុប្បន្នធ្វើការស្តីបន្ទោសទៅលើបញ្ហាសេដ្ឋកិច្ច និងអតីតម្ចាស់ក្លឹប Chelsea លោក Roman Abramovich ទាក់ទងនឹងបញ្ហាជម្លោះនៅអ៊ុយក្រែន។

ជាសំណាងល្អសម្រាប់ពូកគេ ដែលមិនត្រូវជាប់បំរាមក្នុងការទិញកីឡាករ។ ហើយពួកគេអាចនឹងត្រូវលក់កីឡាករដល់ទី ១៣នាក់ នៅចុងរដូវកាលនេះ ដែលកីឡាករទាំងនោះរួមមាន៖

១. Ethan Ampadu
២. Baba Rahman
៣. Malang Sarr
៤. Tiemoue Bakayoko
៥. Conor Gallagher
៦. Ruben Loftus-Cheek
៧. Christian Pulisic
៨. Armando Broja
៩. Pierre-Emerick Aubameyang
១០. Callum Hudson-Odoi
១១. Hakim Ziyech
១២. Mason Mount
១៣. Mateo Kovacic