បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Xavi បានចេញមកបញ្ជាក់បែបនេះ ក្រោយមានពាក្យចចាមអារាមជុំវិញការចាកចេញពី Ansu Fati ថា៖
“ខ្ញុំមានជំនឿទៅលើ Ansu Fati។ ខ្ញុំចង់អោយគេទទួលបានជោគជ័យនៅទីនេះ។ គាត់ស្ងប់ស្ងាត់ និងផ្តោតលើការហ្វឹកហាត់។ គាត់ហ្វឹកហាត់បានយ៉ាងល្អ។ ខ្ញុំយល់ពីឪពុករបស់គាត់ ប៉ុន្តែខ្ញុំមិនផ្តល់សារៈសំខាន់ទេ។ Ansu ទើបតែមានអាយុ 20 ឆ្នាំប៉ុណ្ណោះ។ អ្នកត្រូវតែអត់ធ្មត់។ នៅ Barça មានការប្រកួតប្រជែងជាច្រើន”៕