Real Madrid ចង់បានកីឡាកររូបនេះ មកជួយ Benzema

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Real Madrid កំពុងចង់បានខ្សែប្រយុទ្ធរបស់ក្លឹប AS Roma គឺកីឡាករ Paulo Dybala នៅរដូវក្តៅនេះ ដើម្បីយកមកផ្លាស់ប្តូរជាមួយនឹងតារាឆ្នើមរបស់ខ្លួន Karim Benzema។

គួរបញ្ជាក់ថា Dybala បង្ហាញនៅសមត្ថភាពលេងយ៉ាងអស្ចារ្យអោយ AS Roma នៅរដូវនេះ ដោយស៊ុតបញ្ចូលទីបាន ១៣គ្រាប់ និងបញ្ជូនបាល់ (Assist) បាន ៨គ្រាប់ ក្នុងចំណោម ២៩ប្រកួត។ ប្រភពដដែរបន្ថែមថា ក្លឹប Real Madrid សម្លឹងមើលគាត់ជាជម្រើសបេក្ខភាពមួយ ដោយសារតែសមត្ថភាពលេងរបស់គាត់៕