Juventus នឹងលក់ Dusan Vlahovic ក្នុងតម្លៃប្រមាណ….

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Juventus បានរៀបចំក្នុងការដាក់លក់ខ្សែប្រយុទ្ធ Dusan Vlahovic នៅរដូវក្តៅនេះ។

ដោយសារតែអាចនឹងត្រូវកាត់ ១៥ពិន្ទុចេញនៅរដូវកាលនេះ ពីព្រោះតែការចំណាយកីឡាករច្រើនហួសកម្រិត ដូច្នេះក្លឹបសេះបង្កង អាចនឹងមិនបានលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយនោះទេ។

តាមព័ត៌មានដដែរបានបន្ថែមថា ពួកគេអាចនឹងលក់ Vlahovic ប៉ុន្តែ Juventus ចង់បានតម្លៃប្រមាណ ១២០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ៕