Arteta សម្លឹងឃើញខ្សែបម្រើម្នាក់នៅលីងអាឡឺម៉ង់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Patrick Berger of Sport1 បានអោយដឹងថាក្លឹប Arsenal បានបញ្ជាក់ថាខ្លួនបាននឹងតាមដានទៅលើខ្សែបម្រើក្លឹប Frankfurt គឺ Jesper Lindstrom ស្របពេលរដូវក្តៅនេះក្លឹបកាំភ្លើងធំ នឹងធ្វើការពង្រឹងនៅទម្រង់លេងរបស់ខ្លួន។

កីឡាករ Lindstrom គឺជាកីឡាករម្នាក់ដែលលេងក្នុងតំណែងបម្រើប្រយុទ្ធ ប៉ុន្តែគាត់ក៏អាចលេងនៅតំណែងបម្រើស្លាបផងដែរ។ កីឡាករវ័យ ២៣ឆ្នាំនេះ អាចរកបាន ៩គ្រាប់ និងបញ្ចូនបាល់ ៤គ្រាប់ នៅរដូវកាលនេះ៕