បើកលឿនពេកបណ្តាលអោយក្រឡាប់ ស្លាប់មនុស្ស ២នាក់ភ្លាមៗ

0

មណ្ឌលគិរី ៖ នៅ​ថ្ងៃ​សុក្រ ១០​កើត ខែចេត្រ​ឆ្នាំខាល ចត្វា​ស័ក​.​ព​.​ស ២៥៦៦.​ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៣ នា​វេលា​ម៉ោង​១៥​និង​៣០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧៦A​នៅ​ត្រង់ ចំណុច​ទល់មុខ​ស្នាក់​ការ​សន្តិសុខ​៧៦២ ស្ថិត​នៅ​ក្នុងភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។
ករណី​គ្រោះថ្នាក់​ចរាចរណ៍​មូលហេតុ​ដោយសារ​អ្នកបើកបរ​រថយន្ត​ដែល​ជា​ជន​រង​គ្រោះ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ម្យ៉ាងទៀត​ផ្លូវ​កោង​ផង​ទើប​បណ្តាល​អោយ​រេ​ចង្កូតរថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង ហើយ​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង​កើតហេតុ​។

រថយន្ត​ម៉ាក​(V1)​សន្តោង​រឺ​ម៉ក​ក្បាល​ពណ៌​ឈាម​ជ្រូក រឺ​ម៉ក​ពណ៌​ស ពាក់​ស្លាក​លេខ​ក្បាល​ខាង​មុខ​ភ្នំពេញ 3B.9826 រឺ​ម៉ក​ក្រោយ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4A2634 (​រថយន្ត​ដឹក​ជី​(​អាច​ម៌​គោ​)​។ ជន​រង​គ្រោះ​ដែល​ជា​អ្នក​បេ​ី​កបរ​រថយន្ត​មានឈ្មោះ សយ ជុំ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខជា​អ្នកបើកបរ​មាន ទីកន្លែង​កំ​ណេ​ី​ត ភូមិ​សា​ឡង់​ទី​២ ឃុំ​ដា ស្រុក​មេមត់ ខេត្តកំពង់ចាម​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​សា​ឡង់​ទី​២ ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បាន​(​ស្លាប់​)​បាត់បង់​ជីវិត នៅ​កន្លែង​កេ​ី​ត​ហេតុ​រួម និង​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​បាន​(​ស្លាប់​) បាត់បង់​ជីវិត​នៅ​និង​កន្លែង​កេ​ី​ត​ហេតុ​។

តាម​របាយការណ៍​បញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ពេ​ជ្រា​ដា បាន​បញ្ជក់​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ម្យ៉ាង​ផ្លូវ​កោង​និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​អោយ​រេ​ចង្កូតរថយន្ត​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​តែ​ម្តង​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ពេ​ជ្រា​ដា បាន​ធ្វេ​ី​កំណត់ហេតុ​រង​ចាំ​សាច់ញាតិ​មក​ទ​ទូល និង​ប្រគល់​សព​ដឹក​យក​ទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំ​ណេ​ី​ត រីឯ​រថយន្ត​ត្រូវ​ខូចខាត​ទាំងស្រុង​នៅ​កន្លែង​កើតហេតុ​៕

ប្រភព​៖ អគ្គស្នងការដ្ឋាននគរបាលជាតិ