បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹបមានទីតាំងនៅភាគខាងជើងទីក្រុងឡុងមួយកំពុងតែសម្លឹងរកមើលការពង្រឹងនៅក្នុងតំបន់ការពារបន្ថែមទៀតនៅរដូវកាលក្រោយ ហើយ Eric Garcia គឺជាគោលដៅរបស់ពួកគេ។
គួរបញ្ជាក់ថា Garcia អាចនឹងត្រូវទិញកាលពីខែមករាកន្លងទៅ ប៉ុន្តែលោក Mikel Arteta បានទិញយក Jakub Kiwior ជំនួសវិញ។ Arteta បានបង្វឹក Garcia ប្រហែលជិត ២ឆ្នាំការដែលពួកគេនៅក្លឹប Manchester City៕
