ក្លឹបមួយនេះកាន់តែខិតជិតក្នុងការ ផ្ទេរយក Mason Mount

0

បរទេស៖ Mason Mount កាន់តែខិតជិតក្នុងការចាកចេញពីក្លឹប Chelsea ហើយ។ ខែ្សបម្រើនេះកំពុងស្ថិតនៅផ្លូវបំបែកក្នុងការពិភាក្សាអំពីកុងត្រាថ្មីជាមួយនឹងក្លឹប ដែលជាហេតុធ្វើអោយក្លឹបនឹងលក់គាត់ចេញ ប្រសិនជាមិនអាចមានការព្រមព្រៀងណាមួយនោះទេ។

បើយោងតាមការចេញផ្សាយរបស់ Athletic បានអោយដឹងថាក្លឹប Liverpool ចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកគាត់ ហើយបាននឹងកំពុងពិភាក្សាទៅលើកុងត្រាប្រភេទណា ដែលគួរដាក់សំណើរអោយគាត់ និងតើគាត់អាចសាកសមទៅនឹងទម្រង់លេងរបស់លោក Jurgen Klopp ទេ។

ក្លឹប Chelsea ធ្លាក់ដាក់តម្លៃលក់គាត់ប្រមាណ ៧០លានផោន។ ដោយសារ Mount នឹងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ វាអាចជាហេតុផលមួយ ដែលធ្វើអោយតម្លៃគាត់អាចនឹងធ្លាក់ខ្លះ៕

ប្រភព៖ GOAL