ជិះម៉ូតូដើរលេងនោះទេ!! ប៉ុន្តែយកសុទ្ធតែកាំបិតតាមខ្លួន ដើម្បីទុកការពារ

0

កំពង់ស្ពឺ ៖ នៅថៃ្ង​ទី៣០ ខែមីនា ឆ្នាំ២០២៣ កម្លាំងព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងរាស់ ឃាត់ក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ​ ០៣​គ្រឿង មានយកតាមខ្លួននូវវត្ថុតាង​ កាំបិតចំនួន ០២​ ធ្វើ​ដំណើរ​នៅតា​មផ្លូវលេខ​ ១៤៤០ ស្ថិតនៅភូមិអង្គតាបិក ឃុំជើងរាស់​ ។ 

ក្រុម​ក្មេង​ទំនើង​ទាំងនោះបានសារភាពថាពួកគេយ​កកាំបិតទាំង២នេះ ទុកការពារនៅពេលសត្រូវ​វាយប្រហារ​ក្រុមគេ​ ក្មេង​ទាំងនេះមានឈ្មោះ ៖ ១-ឈ្មោះ ដឿង សុខនាថ ភេទប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះ ហ៊ន កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ​ សល់ គ្រឹះស្នា ភេទប្រុស អាយុ១៥ឆ្នាំ ៤-ឈ្មោះ​ សាក់ គីមថា ភេទប្រុស អាយុ១៦ឆ្នាំ ៥-ឈ្មោះ​ អេង សុខខេង ភេទប្រុស អាយុ១៤ឆ្នាំ អ្នកទាំង៥នាក់រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ដោយបានការធានាពីក្រុមគ្រួសារ​ អាណាព្យាបាល​ និងព្រមទទួលកំហុសហេីយសន្យាថានឹងមិនបង្កប​ញ្ហាណាមួយនៅក្នុងសង្គម​ សមត្ថកិច្ច​បានប្រគល់​ជូនមាតាបិតាក្មេងទំនើង ដេីម្បីយកទៅអប់រំបន្ដ ៕

ប្រភព​៖ អគ្គស្នងការដ្ឋាននគរបាលជាតិ