Rashford ចង់បានប្រាក់ឈ្នួលដល់ទៅ… ទើបព្រមបន្តកុងត្រាថ្មីជាមួយ Man Utd

0

បរទេស៖ ខ្សែប្រយុទ្ធក្លឹប Manchester United គឺកីឡាករ Marcus Rashford បានបញ្ជាក់ថាគាត់ចង់ក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅអង់គ្លេស។

កីឡាករ Rashford មិនបិទមិនអោយមានការចរចាពីខាងក្លឹប ខណៈពេលដែលកុងត្រារបស់គាត់នឹងចប់នៅឆ្នាំ២០២៤។

បើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថា Rashford សម្លឹងចង់បានកុងត្រាដែលមានប្រាក់ឈ្នួល ៥សែនផោន ក្នុងមួយសប្តាហ៍។ Rashford មិនខ្ជះខ្ជាយពេលវេលាក្នុងការឆ្លើយតបទៅនឹងព័ត៌មាននេះ ដោយហៅវាថា “មិនប្រភពច្បាស់លាស់”៕