បរទេស៖ កីឡាករឆ្នើម Ansu Fati របស់ក្លឹប Barcelona អាចនឹងធ្វើដំណើរចេញពី La Liga នៅរដូវក្តៅនេះ ហើយក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងរកឪកាសក្នុងការខុះហត្ថលេខានៅរដូវក្តៅនេះ ប្រសិនការបន្តកុងត្រាជាមួយនឹងក្លឹប Barca របស់គាត់នៅតែជាប់គាំង។
នេះបើយោងតាមការចេញផ្សាយរបស់ Diario SPORT បានអោយដឹងថាភ្នាក់ងាររបស់កីឡាករវ័យ ២០ឆ្នាំរូបនេះ គឺលោក Jorge Mendes បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹបបិសាចក្រហមរួចហើយ ដើម្បីពិភាក្សាអំពីឪកាសដែលអាចនាំយករូបគាត់មកកាន់ទឹកដី Old Trafford៕