Liverpool សម្លឹងឃើញកីឡាករ Frankfurt រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Liverpool បានចូលរួមប្រជែងជាមួយនឹងក្លឹបផ្សេងទៀត ក្នុងការផ្ទេរយកកីឡាករ Evan Ndicka ដោយគ្មានតម្លៃខ្លួន ព្រោះតែគាត់បានផុតកុងត្រាជាមួយនឹងក្លឹប Eintracht Frankfurt នៅចុងរដូវកាលនេះ។

ជាមួយនឹងបទពិសោធន៍នៅក្នុងលីងអាឡឺម៉ង់ និង Champions League ខ្សែការពារកណ្តាលរូបនេះ គឺមានជំនឿថាគេអាចលេងនៅក្របខណ្ឌអង់គ្លេសបាន។ ដោយក្នុងនោះក្លឹបហង្សក្រហម កំពុងសម្លឹងរកមើលការពង្រឹងនៅតំបន់ការពាររបស់ខ្លួនក្នុងរដូវកាល ២០២៣-២៤៕