Tuchel ចង់បានកូនក្រុមចាស់រូបនេះ មកកាន់ Bayern Munich

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងគ្រូបង្វឹកថ្មីរបស់ក្លឹប Bayern Munich គឺលោក Thomas Tuchel ចង់នាំយកកីឡាករ Mason Mount ដែលជាកូនក្រុមខ្លួនចាស់នៅក្លឹប Chelsea មកចូលរួមជាមួយខ្លួននៅក្លឹបថ្មី។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិអង់គ្លេសមិនទាន់មានការព្រមព្រៀងណាមួយជាមួយក្លឹប Chelsea ទៅលើកុងត្រាថ្មីនោះទេ។ ហើយគាត់ក៏សម្លឹងរកមើលនៅឪកាសក្នុងការចាកចេញពីក្លឹបមួយនៅរដូវក្តៅខាងមុខ៕