យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាខ្សែការពារ Emerson Royal របស់ Tottenham Hotspur នឹងអវត្តមានរយៈពេល 6 សប្តាហ៍ដោយសាររបួសជង្គង់ ហើយនឹងត្រូវទទួលការវះកាត់។ កីឡាករវ័យ 24 ឆ្នាំរូបនេះបានរងរបួសជង្គង់ ក្នុងការប្រកួតរបស់ប្រេស៊ីលជាមួយម៉ារ៉ុក។
នេះគឺជាដំណឹងអាក្រក់បន្ថែមទៀតសម្រាប់ Tottenham Hotspur បន្ទាប់ពី Conte បានចាកចេញពី Tottenham ក្រោយពីដឹកនាំបាន 16 ខែ។ បុរសវ័យ 53 ឆ្នាំរូបនេះនឹងត្រូវជំនួសដោយជំនួយការរបស់គាត់គឺលោក Cristian Stellini ជាអ្នកចាត់ការថ្មីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ហើយបើយោងតាមអ្នកកាសែត Fabrizio Romano បានអោយដឹងថា Emerson Royal នឹងទទួលការវះកាត់នៅប៉ុន្មានថ្ងៃខាងមុខ ហើយ Stellini នឹងត្រូវស្វែងរកអ្នកជំនួសគាត់សម្រាប់ការប្រកួត Premier League នាពេលខាងមុខ៕