បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Barcelona មានគម្រោងចង់លក់ Ansu Fati នៅរដូវក្តៅនេះ។
ខណៈពេលដែលកីឡាករវ័យក្មេងរូបនេះនៅមានតម្លៃសម្រាប់ពួកគេ ដូច្នេះ Barca អាចនឹងធ្វើការលក់រូបគាត់ ដើម្បីប្រមូលថវិកាមកធ្វើការទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។
វានឹងអាចក្លាយជាការពិតប្រសិនជាមួយគេមិនអាចលក់ Frekie de Jong ដែលធ្លាប់បានបដិសេធក្នុងការផ្ទេរចេញរួចមកហើយ៕