កីឡាករ​សញ្ជាតិ​បារាំង Manu Koné បាន​និយាយ​ពី​អនាគត​របស់​គាត់

0

ទីប្រឹក្សា​កីឡា​របស់​ក្លឹ​ប Paris Saint-Germain លោក Luis Campos កំពុង​ស្វែងរក​ការ​ផ្ទេរ​លើ​កីឡាករ​ខ្សែបម្រើ ហើយ​ក្នុង​បញ្ជី​របស់​គាត់​ក៏​មានឈ្មោះ​កីឡាករ Manu Koné ផង​ដែរ​។

ខ្សែបម្រើ Borussia Mönchengladbach គឺជា​កីឡាករ​លេចធ្លោរ​មួយ​ផង​ដែរ​ក្នុង​រដូវក្តៅ​នេះ ដោយ​មាន​ក្លឹ​ប Paris Saint-Germain, Chelsea និង Manchester United កំពុង​សង្កេត​មើល​កីឡាករ​វ័យ 21 ឆ្នាំ ដែល​កុងត្រា​របស់​គាត់​នឹង​ផុតកំណត់​នៅ​ឆ្នាំ 2025​។

យោង​តាម​ការ​ចេញផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Mönchengladbach នឹង​លក់​គាត់​ក្នុង​តម្លៃ​អប្បបរមា ៥០​លាន​អឺ​រ៉ូ ដោយ​មិន​ទាន់​បូក​បញ្ចូល​ជាមួយ​ប្រាក់​បន្ថែម​ផ្សេង​ៗ​ទេ​។

Koné បាន​ប្រាប់​សារព័ត៌មាន​បារាំង​ថា​៖ «​នៅ​ពេល​នេះ ខ្ញុំ​នៅ Mönchengladbach​។ ខ្ញុំ​រស់នៅ​ជាមួយ​ពាក្យ​ចចាមអារ៉ាម ខ្ញុំ​មិន​ដែល​យកចិត្តទុកដាក់​លើ​អ្វី​ទាំងអស់​ដែល​គេ​និយាយ​នោះ​ទេ​»

Koné បាន​និយាយ​ទាំង​ញញឹម​ថា​៖ «​វា​ជា​ការ​ពិត​ដែល​ខ្ញុំ​ជា​ជនជាតិ​បារាំង​។ ខ្ញុំ​បាន​កើត និង​ហ្វឹកហាត់​នៅ​ទីនោះ​កន្លង​មក Paris FC និង Boulogne-Billancourt​។ ប៉ុន្តែ​មិន​ថា​ប៉ា​រី​ស ឬ​ក្លឹ​ប​ផ្សេង​ទេ ខ្ញុំ​មិន​ខ្វល់​ឡើយ​។ ខ្ញុំ​គ្រាន់តែ​ចង់​លេង​បាល់ទាត់​នៅ Mönchengladbach​។ ដូច្នេះ​ប្រសិនបើ​ខ្ញុំ​ត្រូវ​ចាកចេញ ខ្ញុំ​នឹង​គិតដល់​ថា ខ្ញុំ​អាច​ជា​អាទិភាព​សម្រាប់​ការ​ប្រកួត​ក្នុង​ក្លឹ​ប​នោះ​ដែរ​ទេ​»៕