ពោធិ៍សាត់៖ ក្រុមក្មេងទំនើងមានគ្នា០៤នាក់ ធ្វើសកម្មភាពបង្កអសន្តិសុខ បង្ហោះម៉ូតូ និងបានបង្ហោះវីដេអូចូលទៅក្នុងបណ្តាញសង្គមFacebook,Tiktok និងបង្កឡើងជាបន្តបន្ទាប់នៅចំណុចមុខរោងចក្រតៃអ៊ីហ្ស៉ី ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការជាមួយកម្លាំងនគរបាលរដ្ឋបាលអន្លង់ត្នោត និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ចាប់ឃាត់ខ្លួន នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការស្រាវជ្រាវ និងបង្ក្រាបឲ្យខាងតែបាន ក្រុមក្មេងទំនើងខាងលើ ដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូជាញឹកញាប់ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមក្មេងទំនើង ចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរស្រុកក្រគររសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច បង្ក្រាបបានបន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសារធារណៈ និងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ស្រុកក្រគរមុខរោងចក្រកាត់ដេរតៃអ៊ីហ្ស៉ី ។
លោកអធិការបានបញ្ជាក់ឲ្យដឹងថា ក្រុមក្មេងទំនើងទាំងបួននាក់នេះទី១ឈ្មោះ គា សុខជា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ។ទី២ឈ្មោះ ឃួន ចាន់សូត្រ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់ ទី៣ឈ្មោះ សិត ចាន់ប៊ុនរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៤ឈ្មោះ គក ឈិត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទី លំនៅ ភូមិក្រឡាញ់ ឃុំក្បាលត្រាចក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៤នាក់ រួមទាំងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចរៀបចំបំពេញនីតិវិធីរួចធ្វើការអប់រំចំនួន០៣នាក់ និងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ០១នាក់ យោងតាមបញ្ជារ ឯកឧត្តម កូយ កាន់យ៉ា ព្រៈរាជអជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ