ក្លឹប Chelsea ប្រឈមមុខនឹងការត្រូវលក់កីឡាករសំខាន់ៗ នៅរដូវក្តៅនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅអង់គ្លេសបានអោយដឹងថាក្លឹប Chelsea ត្រៀមនឹងធ្វើការលក់កីឡាករមួយចំនួន ដើម្បីអោយស្របទៅនឹងច្បាស់ហិរញ្ញវត្ថុ និងដើម្បីគ្រប់គ្រង់ទៅលើការចំណាយក្រោមសម័យរបស់លោក Todd Boehly។

នេះបើយោងតាម The Times បានអោយដឹងថាក្លឹប Chelsea បានប្រឈមនឹងការខាតបង់ដ៏ធំសម្បើមចំនួន ១២១ លានផោន (១៤៩ លានដុល្លារ) ហើយក្លឹបអាចនឹងត្រូវលក់កីឡាករដូចជា Conor Gallagher, Mason Mount និងមួយចំនួនទៀត ដើម្បីធ្វើអោយបញ្ជីហិរញ្ញវត្ថុរបស់ខ្លួនមានស្ថេរភាពវិញ។

ដោយក្នុងនោះម្ចាស់ក្លឹបបច្ចុប្បន្ននៅតែបន្តស្តីបន្ទោសដល់អតីតម្ចាស់ក្លឹប Chelsea គឺលោក Roman Abramovich ចំពោះការខាតបង់នេះ។ កំឡូងសម័យការរបស់លោក Abramovich ក្លឹបតោខៀវធ្លាប់ត្រូវបានគេដាក់ទណ្ឌកម្មជាមួយនឹងការហាមប្រាមពួកគេមិនឱ្យលក់សំបុត្រ ទំនិញ ឬសូម្បីតែចុះហត្ថលេខាលើកីឡាករថ្មី៕