ខ្សែបម្រើបិសាចក្រហមរូបនេះមានបញ្ហាឈឺជង្គង់ ពេលលេងអោយក្រុមជម្រើសជាតិ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាខ្សែបម្រើក្រុមជម្រើសជាតិអូទ្រីស ដែលក្លឹប Man Utd បានខ្ចីជើងពីក្លឹប Bayern Munich នាពេលកន្លងមកបានជួបបញ្ហានៅត្រង់ជង្គ់ងរបស់ខ្លួន។ គាត់ត្រូវបានបង្ខំប្រកួតតែឈឺ ក្រោយបានយកឈ្នះទៅលើក្រុមជម្រើសអេស្តូនី ក្នុងលទ្ធផល ២ទល់នឹង១។

គួរបញ្ជាក់ថា Casemiro ទើបតែផ្អាកការប្រកួតបាន ១ដង ក្នុងចំណោមការពិន័យ ៤ប្រកួត ខណៈពេលខ្សែបម្រើ Christian Eriksen និង Donny van de Beek ទើបតែជាពីរបួស។ កីឡាករ Sabitzer អាចនឹងត្រូវលេងអោយក្លឹបបិសាចក្រម ប្រសិនជាគាត់មិនមានបញ្ហា ប៉ុន្តែវានៅមិនទាន់ច្បាស់នោះទេ៕