ប្រធាន​ក្លឹ​ប Barcelona បាន​ប្រាប់​កីឡាករ​ម្នាក់​របស់ RB Leipzig អោយ​ប​ដិ​សេ​ដ​បន្ត​កិច្ចសន្យា

0

យោង​តាម​សារព័ត៌មាន Mundo Deportivo បានឱ្យ​ដឹង​ថា​ក្លឹ​ប Barcelona បាន​ស្នើ​សុំ​ឱ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Dani Olmo បដិសេធ​មិន​បន្ត​កិច្ចសន្យា​របស់​គាត់​នៅ RB Leipzig ហើយ​មក​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស​កា​តា​ឡាន​។

ការ​ចុះ​ផ្សាយ​របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Barca បាន​ពិភាក្សា​ជាមួយ​អ្នកតំណាង​របស់​កីឡាករ​អេ​ស្បា​ញ ហើយ​បាន​ប្រាប់​គាត់​កុំឱ្យ​ចុះហត្ថលេខា​បន្ត​កុងត្រា​ជាមួយ​ក្លឹ​ប​អា​ល្លឺ​ម៉​ង់​។

កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់ Olmo នឹង​ផុតកំណត់​នៅ​ឆ្នាំ 2024 ហើយ Laporta នឹង​សម្លឹង​មើល​ការ​ចុះហត្ថលេខា​លើ​គាត់ បន្ទាប់​ពី​កិច្ចសន្យា​របស់​គាត់​បាន​ផុតកំណត់​៕