ថ្មីៗនេះព័ត៌មានមួយបានអោយដឹងថា Alejandro Grimaldo នឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយ Benfica នៅថ្ងៃទី 30 ខែមិថុនាខាងមុខនេះ។ គាត់នឹងចាកចេញពីក្លឹបនៅព័រទុយហ្គាល់ ហើយក្លាយជាកីឡាករគ្មានតម្លៃខ្លួន ។
ទោះបីនេះជាឱកាសមាសសម្រាប់ក្រុម FC Barcelona ក្នុងការយកអតីតកីឡាកររបស់គាត់មកវិញក៏ដោយ ប៉ុន្តែតំណែងរបស់កីឡាកររូបនេះសម្រាប់ក្លឹបយក្សអេស្បាញ នៅតំបន់ខាងឆ្វេងគឺច្រើនលើសលប់។
អ្នកសារព័ត៌មានអ៊ីតាលី Fabrizio Romano បានអោយដឹងថា «ខ្ញុំយល់ថា Barcelona មិនអាចធ្វើការចុះហត្ថាលេខាលើកីឡាករ Alejandro Grimaldo ក្នុងដំណាក់កាលនេះបានទេ។ ព្រោះនៅក្នុងតំបន់ដែល Grimaldo លេងគឺជាកន្លែងរបស់ Balde, Alonso និង Alba សម្រាប់Barcelona»៕