Varane អាចនឹងត្រលប់ទៅកាន់ក្លឹប Real Madrid វិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca បានអោយដឹងថាកីឡាករ Raphael Varane អាចនឹងត្រលប់ទៅកាន់ក្លឹប Real Madrid វិញនៅពេលអនាគត។

កីឡាករខ្សែការពារសញ្ជាតិបារាំងរូបនេះធ្លាប់បញ្ជាក់ថាគាត់អាចនឹងបញ្ចប់អាជីពរបស់ខ្លួននៅ Manchester United, Real Madrid ឫក៏ Lens ដែលជាក្លឹបទាំង ៣ គាត់ធ្លាប់លេងអោយ។

Varane បានប្រាប់ទៅកាន់ Marca អំពីអនាគតរបស់គាត់នៅក្នុងបទសម្ភាហ៍មួយថា “វាមិនមានក្លឹបផ្សេងទៀត។ ខ្ញុំនឹងបញ្ចប់អាជីពនៅ Real Madrid, Manchester United ឫក៏ Lens។ ខ្ញុំមិនប្រញ៉ាប់នោះទេ ប៉ុន្តែនៅពេលណា។ នៅពេលដែលអ្នកខិតជិតអាយុ ៣០ឆ្នាំ នោះជាពេលដែលអ្នកចាប់ផ្តើមគិតអំពីវា”៕