ព្រះសីហនុ៖ រថយន្ត២គ្រឿងបុកគ្នាលើផ្លូវល្បឿនលឿន ទិសដៅស្របគ្នា វេលាម៉ោងជិត៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៩-១២០ ក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត១គ្រឿងម៉ាកTOYOTA PRUIS ពាក់ផ្លាកលេខ ភ្នំពេញ 2BN-2094 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិខ្មែរ មានអ្នករួមដំណើរម្នាក់ជាស្ត្រី ជាជនជាតិវៀតណាម បើកបរក្នុងទិសដៅពីព្រះសីហនុ ទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ រថយន្តនេះបានបុកពីក្រោយ រថយន្ត១គ្រឿងម៉ាកKIA FRONTIER ពាក់ផ្លាកលេខភ្នំពេញ2L-4125 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ។
ហេតុការណ៍ខាងលើនេះបណ្តាលឱ្យភាគីអ្នកបើកបររថយន្តPRUIS រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរងរបួសស្រាល ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តធំបានទុករថយន្តចោលហើយរត់គេចខ្លួន។ វត្ថុតាងរថយន្តទាំង០២គ្រឿងត្រូវបានស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដោះស្រាយបន្ត៕
ប្រភព៖ Huy Bunleng News