Harry Kane បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់អង់គ្លេស ដែលជាគ្រាប់បាល់ទី ៥៤ សម្រាប់ការលេងអោយជម្រើសជាតិអង់គ្លេស។
ខ្សែប្រយុទ្ធ Tottenham បានស៊ុតបាល់ប៉េណាល់ទីក្នុងតង់ទីមួយ ក្នុងការប្រកួតដែលក្រុមជម្រើសជាតិអងគ្លេសបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិអ៊ីតាលីជាលើកដំបូងចាប់តាំងពីឆ្នាំ 1961 ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បាននិយាយថា៖ «វាគឺជាពេលវេលាដ៏អស្ចារ្យ វាជាកំណត់ត្រាមួយសម្រាប់ខ្ញុំ»៕