ឪពុក​របស់ Mac Allister បញ្ចេញមតិ​ចំពោះ​ក្លឹ​ប​ដែល​ចង់បាន​កូន​គាត់

0

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ ESPN ឪពុក​របស់ Alexis Mac Allister បានអោយ​ដឹង​ថា​ខ្សែបម្រើ Brighton និង​ជា​គោលដៅ​របស់ Manchester City មិន​មានការ​ចរចា​ជាមួយ​ក្លឹ​ប​ណា​ទេ​ក្នុង​ពេល​នេះ​។

គាត់​បាន​បន្ថែម​ទៀត​ថា ពួក​គេ​បាន​ផ្ដល់​តម្លៃ​ជូន​ក្លឹ​ប Brighton មុន​ពេលធ្វើការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប​ផ្សេង ហើយ​ក្លឹ​ប​ដែល​សាក​សម​នឹង​កូនប្រុស​របស់​គាត់ គឺជា​ក្លឹ​ប​ដែល​ផ្ដល់​ការ​គោរព អោយ​តម្លៃ​ជា​ជាង​គ្រាន់តែ​ជា​ក្លឹ​ប​ដែល​ផ្តល់​ប្រាក់​ឈ្នួល​ច្រើន​៕