បន្ទាប់ពីការចូលនិវត្តន៍របស់ Sergio Busquets និងការចាញ់របស់អេស្ប៉ាញក្នុងជុំទី 16 ពានរង្វាន់ World Cup ឆ្នាំ 2022 តំណែងជាប្រធានត្រូវបានជ្រើសរើសអ្នកថ្មី។
អ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិអេស្បាញ Luis de la Fuente បានជ្រើសរើស Morata ជាប្រធានក្រុម។ ការសម្រេចចិត្តនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយមានការចោទជាសំណួរអំពីហេតុផលអ្វីទើប Morata មាននាមជាប្រធានក្រុម ហើយខាងក្រោមនេះគឺជាហេតុផលអាចអោយកីឡាករ Alvaro Morata ក្លាយជាប្រធានក្រុម។
១-គាត់ជាកីឡាករបានស៊ុតបញ្ចូលទីបាន 30 គ្រាប់ក្នុងការបង្ហាញខ្លួន 61 ប្រកួតជាប់ចំណាត់ថ្នាក់ទី 5 ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីរបស់អេស្ប៉ាញ។
២-ខ្សែប្រយុទ្ធ Atletico Madrid គឺជាកីឡាករដែលមានឈ្មោះច្រើនបំផុតក្នុងក្រុមអេស្ប៉ាញបច្ចុប្បន្ន។
៣-គាត់មានភាពជាអ្នកដឹកនាំសម្រាប់ក្រុម៕