ក្លឹបធំចំនួន ៣នៅអង់គ្លេស ចង់បានខ្សែបម្រើរបស់ PSV

0

បរទេស៖ ក្លឹបនៅអង់គ្លេសដូចជា Arsenal, Chelsea និង Tottenham ត្រូវបានជឿជាក់ថាកំពុងប្រជែងគ្នាទិញយកខ្សែបម្រើ Ibrahima Sangare របស់ក្លឹប PSV។

នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាអ្នកតំណាងអោយកីឡាករវ័យ ២៥ឆ្នាំនេះ បានជួបនិយាយជាមួយនឹងក្លឹបនៅអង់គ្លេសមួយចំនួន។ ដោយក្នុងនោះគាត់អាចនឹងផ្ទេរចេញបាននៅតំលៃប្រមាណ ៣២លានផោននៅរដូវក្តៅនេះ ដោយក្នុងនោះបានបូករួមនឹងតម្លៃផ្តាច់កុងត្រារួចរាល់ហើយ៕