បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Luka Modric បានចេញមកនិយាយអំពីព័ត៌មានផ្ទេរទៅកាន់ក្លឹប Al Nassr ថា៖
“បំណងប្រាថ្នារបស់ខ្ញុំគឺដឹងហើយ ខ្ញុំចង់ស្នាក់នៅ Real Madrid បន្តទៀត។ ខ្ញុំជឿជាក់ និងសង្ឃឹមថាវានឹងកើតឡើង។ ក្រៅពីនេះ គឺជាពាក្យចចាមរាមទាំងអស់។ ខ្ញុំនិយាយដដែរៗ អស់ ១០០ដងមកហើយ ខ្ញុំសង្ឃឹម និងជឿជាក់ថា ខ្ញុំអាចបន្តនៅ Real Madrid”៕