នេះជាមូលហេតុដែលក្លឹប Bayern សម្រេចចិត្តបណ្តេញ Nagelsmann

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា នៅពេលដែលមានការចោទសួរអំពីមូលហេតុដែលក្លឹប Bayern សម្រេចចិត្តបណ្តេញលោក Nagelsmann ចេញ? លោក Oliver Kahn បានឆ្លើយយ៉ាងដូច្នេះថា

“គុណភាពរបស់ក្រុមបានបង្ហាញអោយយើងឃើញពីភាពខ្សោយទៅៗ។ ចាប់តាំងពីខែមករាមក ពួកយើងលេងដោយទទួលជ័យជំនះកាន់តែតិចទៅ។ កាលប្រែប្រួលយ៉ាងខ្លាំងនេះ បានធ្វើឱ្យគោលដៅរបស់យើងស្ថិតក្នុងភាពគ្រោះថ្នាក់នៅក្នុងរដូវកាលនេះ ហើយក៏អាចទៅដល់រដូវកាលក្រោយទៀត។ ដូច្នេះ យើង​បាន​ប្រតិកម្មចំពោះវា”៕