បរទេស៖ ក្លឹប Roma បញ្ជាក់អំពីការចង់លក់ចេញកីឡាករ Tammy Abraham នៅរដូវក្តៅនេះ បន្ទាប់ពីការបង្ហាញទម្រង់លេងធ្លាក់ចុះរបស់គាត់ ដោយរកបាន ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៨ដង។
បើយោងតាមការចេញផ្សាយរបស់ Calciomercatio បានអោយដឹងថា Abraham គឺជាគោលដៅរបស់ក្លឹប Chelsea ដែលមានលក្ខខណ្ឌទិញត្រលប់ទៅក្នុងតម្លៃ ៨០លានអឺរ៉ូ។
ដើម្បីព្យាយាមចរចាបញ្ចុះតម្លៃឈ្នួល ក្លឹប Chelsea ក៏អាចដាក់សំណើរក្នុងការដោះដូរជាមួយនឹងកីឡាកររបស់ Romelu Lukaku ផងដែរ៕