លោក Roberto Mancini កំពុង​ជួប​វិបត្តិ

0

លោក Roberto Mancini អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី បាន​សម្តែង​ក្ដី​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ខ្វះ​កីឡាករ​សម្រាប់​គាត់​ក្នុង​ការ​ជ្រើសរើស​សម្រាប់​ក្រុម​ជម្រើសជាតិ​។

ទោះបីជា​ក្រុម​អ៊ី​តា​លី​គឺជា​ម្ចាស់​ជើងឯក Euro 2020 ដោយសារ​បញ្ហា​កីឡាករ បាន​ធ្វើ​អោយ​អ៊ី​តា​លី​បរាជ័យ ក្នុង​ការ​ប្រកួត World Cup ពីរ​ដង​ជាប់​គ្នា​ក្នុង​ឆ្នាំ 2018 និង 2022​។

ក្រុម​បី​នៅ​លី​គ​អ៊ី​តា​លី Serie A មាន Napoli, AC Milan និង Inter គឺជា​ក្លឹ​ប​ដែល​បាន​ឈាន​ដល់​វគ្គ 8 ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League​។

ទោះជា​យ៉ាងណា​លោក Mancini បាន​និយាយ​ថា នោះ​មិន​បាន​ជួយ​ដល់​ការ​កែ​លម្អ​សម្រាប់​ក្រុម​ជម្រើសជាតិ​នោះ​ទេ​។ ក្នុង​នោះ​ខ្ញុំ​ឃើញ​មាន​កីឡាករ Osimhen របស់ Napoli ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ប៉ុន្តែ​គាត់​ជា​កីឡាករ​សញ្ជាតិ នី​ហ្សេ​រី​យ៉ា​។

ក្នុង​ចំណោម​ក្រុម​ទាំង 3 មាន​ជនជាតិ​អ៊ី​តា​លី​ត្រឹមតែ 7 ឬ 8 នាក់​ប៉ុណ្ណោះ ហើយ​កីឡាករ​ម្នាក់​ដែល​យើង​មានការ​ជឿជាក់​ថា គាត់​អាច​ជួយ​ក្រុម​បាន​នោះ​គឺ​កីឡាករ Ciro Immobile ប៉ុន្តែ​គាត់​ក៏​មាន​បញ្ហា​របួស​ទៀត​៕