Cristiano Ronaldo ថ្លែង​ពី​អារម្មណ៍​ពិត​សម្រាប់​ក្រុម​ជម្រើសជាតិ

0

សារព័ត៌មាន​កំពុង​រង់ចាំ​ដោយ​រំពឹង​ថា ពេល​ដែល Cristiano Ronaldo មានឈ្មោះ​ជា​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ឡើង​វិញ​ពី​អ្នកគាំទ្រ​។

នៅ​ពេល​ដែល​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​បាន​ធ្លាក់​ចេញពី​វគ្គ 8 ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត World Cup ក្រោម​ថ្វី​ជើងម៉ា​រ៉ុ​ក ត្រូវ​បាន​អ្នកគាំទ្រ​សន្មត​ថា​កីឡាករ​ឆ្នើម​របស់​ពួក​គេ​នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​។

ទោះជា​យ៉ាងណា​ក៏​ដោយ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Roberto Martinez បាន​សម្រេចចិត្ត​ដាក់​បញ្ចូល​កីឡាករ​រូប​នេះ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​គាត់ ដែល​ធ្វើ​អោយ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Manchester United ពេញចិត្ត​នឹង​ចូលរួម​។

Ronaldo បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​របស់​គាត់​ថា «​ខ្ញុំ​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​ជា​និច្ច ប្រសិនបើ​ពួក​គេ​ត្រូវការ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​លើកទឹកចិត្ត​អ្នក​គ្រប់​គ្នា​»​។

«​ប្រសិនបើ​គ្រូបង្វឹក បុគ្គលិក និង​ប្រធាន​ស​ម័​ន្ធ​កីឡា ជឿជាក់​ថា​ខ្ញុំ​នៅ​តែ​មាន​តម្លៃ ខ្ញុំ​នឹង​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព និង​ព្យាយាម​ជួយ​ព័រ​ទុ​យ​ហ្គា​ល់​បន្ត​នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​»៕